Month: March 2021

តើសេចក្តីល្បួងមកពីព្រះឬ?

ថ្ងៃទី៥

អាន យ៉ាកុប ១:១៦-១៨

ពីរ​សប្តាហ៍​បន្ទាប់​ពី​បុណ្យ​ណូអែល ខ្ញុំ​​បាន​បើក​មើល​លិខិត​មួយ​ច្បាប់​ ដោយ​ចិត្ត​រំភើប​រីក​រាយ ដែល​ផ្ញើ​មក​ពី​ម្ដាយ​របស់​ខ្ញុំ ហើយ​សើច​តិចៗម្នាក់​ឯង នៅ​ពេល​ខ្ញុំ​បាន​ឃើញ​ពាក្យ​អគុណ​ ដែល​បាន​សរសេរ​ដោយ​ដៃ នៅ​លើក្រដាស់​តូច​មួយ​សន្លឹក​នោះ។ គាត់​បាន​រំឭក​ខ្ញុំ អំពី​សារៈ​សំខាន់​នៃ​អាកប្ប​កិរិយា​ល្អ​ ​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ សំណេរ​របស់​គាត់​ គឺ​ជា​ការ​អរ​គុណ​ពិត​មែន ដូច​ជា​ការ​ក្រើន​រំឭក​ ឲ្យ​ខ្ញុំ​ផ្ញើ​សំបុត្រ​សម្រាប់​បុណ្យ​ណូអែល​ផង​ដែឬ។…

ធ្វើដូចម្តេច ឲ្យយើងអាចដឹងថា យើងមានជំនឿពិតប្រាកដ?

ថ្ងៃទី​៧

អាន យ៉ាកុប​​ ២:១៨-២៦

មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​លាន់​មាត់​ថា “ខ្ញុំ​មិន​នឹក​ស្មាន​ថា​ ពួក​គេ​បាន​ធ្វើ​អញ្ចឹ​ងដាក់​អ្នក​សោះ។ ពួក​គេ​ជា​គ្រីស្ទ​បរិស័ទ ​ពួក​គេ​គួរ​តែ​ដឹង​ច្បាស់​ នេះ​មិន​មែន​ជា​ទង្វើរ​ត្រឹម​ត្រូវ​ទេ។

ខ្ញុំ​បាន​ឮ​គេ​និយាយ​ជា​ញឹក​ញាប់​ថា​ ថា​គ្រីស្ទ​បរិស័ទ​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចាប់​ ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ចុះ​ ឬ​និយាយ​នូវ​ពាក្យ​អាក្រក់ៗ​ដាក់​ពួក​គេ។​​ អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​រឿង​នេះ​ ហើយ​ក៏​ប្រហែល​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ខ្លួន​ឯង​ផង​ដែរ។

លោកិយ​មាន​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មិន​ទាន់​ជឿ​ព្រះ​ ដូចនេះ គេ​មាន​ការ​រំពឹង​គិត​ដ៏​ខ្ពស់​ថា ​ថា គ្រីស្ទ​បរិស័ទ​គួរ​រស់​នៅ​…

ហេតុអ្វីបានជាត្រូវស៊ូទ្រាំ?

ថ្ងៃទី៤

ហេតុអ្វីបានជាត្រូវស៊ូទ្រាំ?

អាន យ៉ាកុប ១:១២

កាល​ពី​ពីរ​បី​ឆ្នាំ​មុន ខ្ញុំ​បាន​ជួប​នឹង​បុរស​ម្នាក់ ដែល​រឿង​រ៉ាវ​របស់​គាត់​បាន​ប៉ះ​ពាល់​ចិត្ត និងបាន​បណ្តុះ​គំនិត​ខ្ញុំ។

គាត់​បាន​មក​ពី​គ្រួ​សារ​អ្នក​មាន​ស្តុក​ស្តុម្ភ​មួយ ជា​គ្រួសារ​មាន​ឥទ្ធិ​ពល​ដែល​មាន​ជំនឿ​ខុស​គ្នា។ នៅ​ពេល​ដែលគាត់​ចាក​ចេញ​ពី​ផ្ទះ​ដើម្បី​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ គាត់​បាន​ស្គាល់​ព្រះ​យេស៊ូវ ហើយ​បាន​ថ្វាយ​ជីវិត​របស់​គាត់ ដល់​ព្រះ​អង្គ។ ឪ​ពុក​ម្តាយ​របស់​គាត់​បាន​ជំទាស់​ដាច់​ខាត​ចំពោះ​ការ​នេះ ព្រម​ទាំង​ទាម​ទារ​ឲ្យ​គាត់​បោះ​បង់​ជំនឿ​ថ្មី​របស់​គាត់​ចោល ប៉ុន្តែ គាត់​បាន​បន្ត​ប្រកាន់​ខ្ជាប់ ទោះ​បី​ជា​ឪ​ពុក​ម្តាយ​របស់​គាត់​បាន​កាត់​កាល់​គាត់​ចេញ​ពី​មរតក​ក៏​ដោយ។ គាត់​នៅ​តែ​មាន​ក្តី​សង្ឃឹម​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​គាត់…

ក្រ តែមាននៅក្នុងព្រះ

ថ្ងៃទី៣

ក្រ តែ​មាន​នៅ​ក្នុងព្រះ

អាន យ៉ាកុប ១:-១១

ខ្ញុំ​បាន​ច្រើន​វ័យ​ធំ​ឡើង​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​ ដូច​នេះ មាន​ពេល​ជាច្រើន​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ដែល​ខ្ញុំ​ប្រាថ្នា​សូម​ឲ្យខ្ញុំ​មាន​ជាង​នេះ។ ពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​មាន​ការ​ច្រណែន នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ទិញ​ឡាន​ថ្មី និង​ញ៉ាំ​អាហារ​នៅ​កន្លែង​ថ្លៃ​ៗ។ ខ្ញុំ​ដឹង​ថា​ មិត្ត​ភក្តិ​ទាំង​នោះ ជា​គ្រីស្ទ​បរិស័ទ​ដែល​មាន​ជំនឿ​ដ៏​ខ្ជាប់​ខ្ជួន​ ​តែ​ពេល​នោះ ខ្ញុំ​មិន​បាន​គិត​ដល់​រឿង​នេះ​ឡើយ​(ដូច្នេះ ខ្ញុំ​ចៀស​មិន​រួច នឹង​ការ​ចោទ​ប្រកាន់​ពួក​គេ​ថា​មាន​ភាព​សម្ភារៈ​និយម)។…

ស្វែងរកប្រាជ្ញា សម្រាប់ពេលជួបសេចក្តីល្បួងល្បង

ថ្ងៃទី២

ស្វែង​រក​ប្រា​ជ្ញា សម្រាប់​ពេល​ជួប​សេច​ក្តី​ល្បួង​ល្បង

អាន យ៉ាកុប ១:-

កាល​ពី​ខែ​តុ​លា​ ឆ្នាំមុន ខ្ញុំ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការ​ងារ ដោយ​គ្មាន​ការ​ព្រ​មាន​ទុក​មុន​ បន្ទាប់​ពី​បាន​ធ្វើ​ការ​ងារ​នៅ​ទីនោះ​រយៈ​ពេល​ប្រ​ហែល​២​ឆ្នាំ។ នៅ​ខែ​បន្ទាប់ ឳ​ពុក​មិត្ត​ស្រីរបស់ខ្ញុំ ដែល​គាត់​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ ត្រូវ​ចូល​មន្ទីរ​ពេទ្យ។ រួច​ពីរ​ខែ​ក្រោយ​មក គាត់​ក៏​បាន​ទទួល​មរណ​ភាព។

ទោះ​បី​ជា​ខ្ញុំ​ខំ​រំឭក​ខ្លួន​ឯង​ជានិច្ច​ថា​ ខ្ញុំ​ត្រូវ​តែ​ទុក​ចិត្ត​ព្រះ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែចង់​សារភាព​ថា រយពេល​ប៉ុន្មាន​ខែ​នោះ…

អំណរក្នុងពេលមានទុក្ខលំបាក

ថ្ងៃ​ទី១

អំណរ​ក្នុង​ពេល​មាន​ទុក្ខ​លំបាក

អាន យ៉ាកុប ១:១-៤

សាក​ឧបមា​ថា អ្នក​ទើបតែ​បាន​ឆ្លង​ការ​ការលំបាក​មួយ​ហើយ​មួយទៀត ក្នុង​រយៈ​ពេល​ដ៏​យូរ​កន្លង​មក​នេះ។

អ្នក​ឆ្ងល់​ថា​ តើ​ហេតុ​អ្វី​ការ​ទាំង​នោះ ចេះ​តែ​ពិបាក​ឡើង​ៗ​អញ្ចឹង។ ហើយ​បន្ទាប់​មក នៅ​ពេល​ដែល​អ្នក​បាន​អង្គុយ​ក្បែរ​មិត្ត​ល្អ​ម្នាក់ ដើម្បី​ទទួល​ការ​លើក​ទឹក​ចិត្ត ​ គាត់​ក៏​បាន​និយាយ​ថា “អស្ចារ្យ! ល្អ​ហើយ​! អ្នក​គួរ​តែ​ចាត់ទុក​ខ្លួន​ឯង​ជា​មនុស្ស​មាន​ពរ​ណាស់!” តើ​ការ​បញ្ចេញ​មតិ​បែប​នោះ​សម​ដែរ​ទេ? តើ​អ្នក​គិត​ចង់​ស្តី​ឲ្យ​គាត់​ទេ​?…

អ្វីៗដែលអ្នកត្រូវការ

នៅ​ក្នុង​ការ​ជួប​ជុំ​គ្រួសារ កាល​ពី​ពេល​កន្លង​មក ​ខ្ញុំ​បាន​អង្គុយ​នៅ​តុ​អាហារ ហើយ​មើល​ទៅ​ភាព​ច្របូក​ច្របល់​ដ៏​រីក​រាយ​ នៅ​ជុំវិញ​ខ្លួន​ខ្ញុំ។ ម្តាយ​មីង ពូ ក្មួយ​ប្រុស​ស្រី និង​បង​ប្អូន​ជី​ដូន​មួយ​របស់​ខ្ញុំ កំពុង​តែ​ញាំ​អាហារ និង​ជួប​ជុំ​គ្នា​យ៉ាង​រីក​រាយ។ ខ្ញុំក៏​មានអំណរ​ផង​ដែរ។ ពេល​នោះ ខ្ញុំ​ស្រាប់​តែ​នឹក​ឃើញ​ថា នៅ​ទីនោះ មាន​តែ​ខ្ញុំ​ទេ ដែល​ជា​ស្រ្តី​គ្មាន​កូន និង​គ្មាន​គ្រួសារ​ផ្ទាល់​ខ្លួន​។​

ស្រ្តី​នៅ​លីវ​ជា​ច្រើន មាន​បទ​ពិសោធន៍​ស្រដៀង​នេះ​ផង​ដែរ។ ក្នុង​វប្បធម៌​របស់​ខ្ញុំ  ដែល​ជា​ជន​ជាតិ​អាស៊ី យើង​ឲ្យ​តម្លៃ​មក​លើមង្គល​ការ និង​ការ​មាន​កូន ដូចនេះ ការ​មិន​មាន​គ្រួសារ​ផ្ទាល់​ខ្លួន អាច​នាំ​ឲ្យ​មាន​អារម្មណ៍​ថា មិន​ពេញ​លក្ខណៈ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​តែ​ខ្វះ​ចំណុច​ស្នូល​មួយ ដែល​ជា​អត្ត​សញ្ញាណ​របស់​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​មាន​ភាព​ពេញ​លេញ។

ហេតុ​នេះ​ហើយ សេចក្តី​ពិត ដែល​ចែង​ថា ព្រះ​ទ្រង់​ជា “ទីពឹង​នៃ​ចិត្ត​ខ្ញុំ” បាន​កម្សាន្ត​ចិត្ត​ខ្ញុំ​ណាស់(ទំនុកដំកើង ៧៣:២៦)។ ពេល​ដែល​ព្រះ​ទ្រង់​បែក​ចែក​ទឹក​ដី​ឲ្យ​ពូជ​អំបូរ​ទាំង​ឡាយ​ របស់​សាសន៍​អ៊ីស្រាអែល ពូជ​អំបូរ​លេវី ដែល​ជា​ពូជ​សង្ឃ​ មិន​បានទទួល​ចំណែក​នឹង​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បាន​សន្យា​ថា ព្រះ​អង្គ​ជា​ទីពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដកនៃ​ពួក​គេ ជារៀង​រហូត​(ចោទិយកថា ១០:៩)។ ពួក​គេ​អាច​រក​ឃើញ​ភាព​ស្កប់​ចិត្ត​ដ៏​ពេញ​លេញ ក្នុង​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹងបំពេញ​តម្រូវ​ការ​គ្រប់​យ៉ាង​របស់​ពួក​គេ។​

អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ ខ្វះ​អ្វី​មួយ ដែល​មិន​ទាក់​ទង​នឹង​គ្រួសារ​នោះឡើ​យ។ យើង​ប្រហែល​ជា​កំពុង​តែ​ស្រេក​ឃ្លាន ចង់​បាន​ការងារ​ដែល​ល្អ​ជាង​មុន ឬ​រៀន​ឲ្យ​បាន​ខ្ពស់​ជាង​មុន។…

ព្រះទ្រង់កំពុងធ្វើការ

ខណៈ​ពេល​ដែល​កូន​ស្រី អាយុ​១០​ឆ្នាំ របស់​លោក ប៊ីល ហាលេយ(Bill Haley) កំពុង​តែ​ឈរ​ក្រោម​ដំណក់​ទឹក​ភ្លៀង ជា​មួយ​អ្នក​ជឿ​ព្រះ​យេស៊ូវ ដែល​មាន​ជាតិ​សាសន៍​ចម្រុះ នាង​ក៏​បាន​និយាយ​ខ្សិប​ៗ​ថា “ព្រះ​កំពុង​តែ​ព្រះ​កន្សែង​ហើយ”។ កាល​នោះ ពួក​គេ​បាន​មក​ជ្រលង​ភ្នំ​សេណានដូអា នៃ​រដ្ឋ​វើជីនា ដើម្បី​ស្វែង​រក​បំណង​ព្រះ​ទ័យ​ព្រះ និង​ស្វែង​យល់​អំ​ពី​កេរ​ដំណែល នៃ​ជម្លោះ​ជាតិ​សាសន៍ ក្នុង​សហ​រដ្ឋ​អាមេរិក។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ឈរ នៅ​ក្នុង​កន្លែង ដែល​គេ​បាន​បញ្ចុះ​សព​របស់ពួក​ទាសករ ពួក​គេ​ក៏​បាន​កាន់​ដៃ​គ្នា​អធិស្ឋាន។ ភ្លាម​ៗ​នោះ ខ្យល់​ក៏​ចាប់​ផ្តើម​បក់​មក ហើយ​ភ្លៀង​ក៏​បាន​ធ្លាក់។ ខណៈ​ពេល​ដែលអ្នក​ដឹក​នាំ​បាន​អធិស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា សម្រាប់​ជម្លោះ​ជាតិ​សាសន៍ ភ្លៀង​ក៏​បាន​ធ្លាក់​ចុះ​មក​កាន់​តែ​ខ្លាំង។ អ្នក​ដែល​ឈរនៅ​ទីនោះ ក៏​បាន​ជឿ​ថា ព្រះ​កំពុង​តែ​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​នាំ​ការ​ផ្សះ​ផ្សារ និង​ការ​អត់​ឱន​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

កាល​នៅ​កាល់​វ៉ារី ព្រះ​ទ្រង់​ក៏​កំពុង​ធ្វើ​ការ​របស់​ទ្រង់​ផង​ដែរ។ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ផុត​ដង្ហើម នៅ​លើ​ឈើ​ឆ្កាង “ក៏​មាន​កក្រើក​ដី ហើយ​ថ្ម​ប្រេះ​ដាច់​ពី​គ្នា អស់​ទាំង​ផ្នូរ​ខ្មោច​ក៏​របើក​ឡើង”(ម៉ាថាយ ២៧:៥១-៥២)។ អ្នក​ខ្លះ​បាន​បដិសេធ​ថា ព្រះយេស៊ូវ​មិន​មែន​ជា​ព្រះ​ទេ តែ​មេទ័ព​ម្នាក់ ដែល​គេ​បាន​ចាត់​តាំង​ឲ្យ​យាម នៅ​កន្លែង​នោះ បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ខុស​ពី​គេ។ “ឯ​មេ​ទ័ព និង​ពួក​អ្នក​ដែល​ចាំ​យាម​ព្រះយេស៊ូវ​ជា​មួយ​គ្នា កាល​បាន​ឃើញ​កក្រើក​ដី និង​ការ​ទាំង​ប៉ុន្មាន ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ភ័យ​ញ័រ​ជា​ខ្លាំង គាត់​និយាយ​ថា នេះ​ពិត​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន”(ខ.៥៤)។

នៅ​ក្នុង​ការ​សុគត​របស់​ព្រះ​យេស៊ូវ ព្រះ​ទ្រង់​កំពុង​តែ​ធ្វើ​ការ​របស់​ទ្រង់ ដើម្បី​ប្រទាន​ការ​អត់​ទោស​បាប សម្រាប់​អស់​អ្នក​ដែលជឿ​ព្រះ​អង្គ។ “​ព្រះ​ទ្រង់​គង់​ក្នុង​ព្រះគ្រីស្ទ…

ការកែតម្រង់ដោយក្តីស្រឡាញ់

អស់​រយៈ​ពេល​ជាង​៥០​ឆ្នាំ​កន្លង​មក​នេះ ឪពុក​ខ្ញុំ​បាន​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​ល្អ​ប្រសើរ ក្នុង​ផ្នែក​កែ​សម្រួល​អត្ថ​បទ។​ គាត់​មាន​ចិត្តឆេះ​ឆួល មិន​គ្រាន់​តែ​នៅ​ក្នុង​ការ​ស្វែង​រក​កំហុស​ក្នុង​ការ​សរសេរ​ប៉ុណ្ណោះ​ទេ តែ​ក៏​ចង់​ឲ្យ​អត្ថ​បទ​ដែល​គាត់​កែ​សម្រួល មាន​ភាព​ច្បាស់​លាស់ សម​ហេតុ​ផល មាន​ភាព​ស៊ី​សង្វាក់​គ្នា និង​មាន​វេយ្យ​ករណ៍​ត្រឹម​ត្រូវ។ គាត់​បាន​ប្រើ​ប៊ិច​ពណ៌​បៃ​តង ក្នុង​ការ​កែ​សម្រួល ជា​ជាង​ប្រើ​ប៊ិច​ពណ៌​ក្រហម។ គាត់​យល់​ឃើញ​ថា ប៊ិច​ពណ៌​បៃ​តង “មាន​ភាព​រួស​រាយ​ជាង” ខណៈ​ពេល​ដែល​អ្នក​និពន្ធ​ដែល​មាន​បទ​ពិសោធន៍​តិច ឬ​មិន​សូវ​មាន​ទំនុក​ចិត្ត ប្រហែល​មិន​ចូល​ចិត្ត​ប៊ិច​ពណ៌​ក្រហម។ គោល​បំណង​របស់​គាត់ គឺ​ដើម្បី​ចង្អុល​បង្ហាញ​គេ​ដោយ​សុភាព ឲ្យ​ជ្រើស​រើស​ផ្លូវ​ល្អ​ជាង។

ពេល​ដែល​ព្រះ​យេស៊ូវ​កែ​តម្រង់​មនុស្ស ព្រះ​អង្គ​កែ​តម្រង់ ដោយ​ក្តី​ស្រឡាញ់។ ក្នុង​កាលៈ​ទេសៈ​ខ្លះ​ គឺ​ដូច​កាល​ដែល​ព្រះ​អង្គប្រឈម​មុខ​ដាក់​ភាព​មាន​ពុត​របស់​ពួក​អាចារ្យ​ផារិស៊ី​(ម៉ាថាយ ២៣) ព្រះ​អង្គ​បាន​ស្តី​បន្ទោស​ពួក​គេ ដោយ​ពាក្យ​ធ្ងន់​ៗ ​តែ​ក៏ដើម្បី​ជា​ប្រយោជន៍​របស់​ពួក​គេ​ផង​ដែរ។ តែ​ក្នុង​ករណី​របស់​មិត្ត​សំឡាញ់​ទ្រង់ គឺ​នាង​ម៉ាថា ការ​កែ​តម្រង់​ដ៏​សុភាព គឺ​ជា​អ្វី​ដែលនាង​ត្រូវ​ការ​(លូកា ១០:៣៨-៤២)។ ពួក​ផារិស៊ី​មិន​បាន​ឆ្លើយ​តប ដោយ​វិជ្ជ​មាន ចំពោះ​ការ​ស្តី​បន្ទោស​របស់​ព្រះ​អង្គ​នោះ​ឡើយ ខណៈ​ពេល​ដែល​នាង​ម៉ាថា នៅ​តែ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​អង្គ​(យ៉ូហាន ១១:៥)។

ការ​កែ​តម្រង់​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ហើយ​មនុស្ស​តិច​ណាស់ ដែល​ចូល​ចិត្ត​ការ​ស្តី​បន្ទោស។ ជួន​កាល ដោយ​សារ​អំណួត​របស់​យើង នោះ​យើង​ពិបាក​នឹង​ទទួល​ការ​កែ​តម្រង់ ដោយ​ការ​ដឹង​គុណ។ កណ្ឌ​គម្ពីរ​សុភាសិត បាន​ចែង​អំពី​ប្រាជ្ញា និង​បាន​បង្ហាញ​ថា “ការ​ស្តាប់​តាម​ការ​កែ​តម្រង់” គឺ​ជា​សញ្ញា​បង្ហាញ អំពី​ប្រាជ្ញា និង​ការ​យល់​ដឹង​(១៥:៣១-៣២)។

ការ​កែ​តម្រង់​របស់​ព្រះ ដោយ​ក្តី​ស្រឡាញ់ ជួយ​យើង​ឲ្យ​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​យើង ហើយ​ដើរ​តាម​ព្រះ​អង្គ​កាន់​តែ​ស្និទ្ធ​ស្នាល។…

កន្សែងបង់កពណ៌ស្វាយ

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​មើល​ថែ​ជំងឺ​ម្តាយ​របស់​ខ្ញុំ នៅ​មជ្ឈ​មណ្ឌល​ជំងឺ​មហា​រីក ដែល​ស្ថិត​នៅ​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ ពី​ផ្ទះ​ខ្ញុំ ខ្ញុំ​បាន​សុំឲ្យ​គេ​អធិស្ឋាន​ឲ្យ​ពួក​យើង។ ប៉ុន្មាន​ខែ​ក្រោយ​មក ភាព​ឯកោ និង​ការ​នៅ​ដាច់​ឆ្ងាយ​ពី​គេ បាន​ធ្វើ​ឲ្យ​ខ្ញុំ​អន់​ថយ​កម្លាំង​ជាលំដាប់។ តើ​ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​អាច​មើល​ថែ​ម្តាយ​ខ្ញុំ​បាន បើ​ខ្ញុំ​ចុះចា​ញ់​នឹង​ភាព​ខ្សោះ​អស់​កម្លាំង​ផ្នែក​រូប​កាយ ផ្លូវ​ចិត្ត និង​អារម្មណ៍?

ថ្ងៃ​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ឈ្មោះយ៉ូឌី(Jodi) បាន​ផ្ញើ​រអំណោយ​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់ ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់។យ៉ូឌី​បាន​ចាក់​កន្សែង​បង់​កពណ៌​ស្វាយ​មួយ ឲ្យ​ខ្ញុំ ដើម្បី​រំឭក​ខ្ញុំ​ថា មាន​មនុស្សជា​ច្រើន​កំពុង​អធិស្ឋាន​ឲ្យ​ខ្ញុំ។ ពេល​ណា ខ្ញុំ​យកកន្សែង​នោះ​មក​បង់​ក​ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​កំពុង​តែ​ឱប​ខ្ញុំ តាម​រយៈ​ការ​អធិស្ឋាន​របស់​រាស្រ្ត​របស់​ព្រះ​អង្គ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះ​អង្គ​នៅ​តែ​បន្ត​ប្រើ​កន្សែង​បង់​កពណ៌​ស្វាយ​នោះ ដើម្បី​កម្សាន​ចិត្ត​ខ្ញុំ និង​ជួយ​ឲ្យ​ខ្ញុំ​មាន​ការ​ប្តេជ្ញា​ចិត្ត​កាន់​តែ​រឹងមាំ​។

សាវ័ក​ប៉ុល​បាន​និយាយ​បញ្ជាក់ អំពី​សារៈ​សំខាន់​នៃ​អំណាច​​ការ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ដែល​នាំ​ឲ្យ​វិញ្ញាណ​មាន​ភាព​ស្រស់​ថ្លាឡើង​។ តាម​រយៈ​ការ​ស្នើ​សុំ​ដ៏​ឆេះ​ឆួល​នូវ​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត ដោយ​ការ​អធិស្ឋាន​ពី​អ្នក​ដទៃ ក្នុង​អំឡុង​ពេល​នៃ​ដំណើរបេសកកម្ម​របស់​គាត់ គាត់​ក៏​បាន​ពិពណ៌នា​ថា​ គ្រីស្ទ​បរិស័ទ​ដែល​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ គឺ​ជា​ដៃ​គូរ​ក្នុង​ការងារ​បម្រើ​ព្រះ​(រ៉ូម ១៥:៣០)។ គាត់​បាន​សំណូម​ពរ​អធិស្ឋាន អំពី​រឿង​ដ៏​ជាក់​លាក់ ហើយ​ក៏​បាន​បង្ហាញ​ថា គាត់​មាន​ការ​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​របស់​បង​ប្អូន​រួម​ជំនឿ ហើយ​ក៏​បាន​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​គាត់ ដោយ​អំណាច​ចេស្តា​ទ្រង់​(ខ.៣១-៣៣)។

យើង​រាល់​គ្នា​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ពេល​ដ៏​ឯកោ។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​បង្ហាញ​យើង អំពី​របៀប​សំណូម​ពរ​អធិស្ឋាន និងអធិស្ឋាន​ឲ្យ​អ្នក​ដទៃ។ ពេល​ណា​ការ​អធិស្ឋាន​ទូល​អង្វរ​នៃ​រាស្រ្ត​របស់​ព្រះ បាន​ហ៊ុម​ព័ទ្ធ​យើង នោះ​យើង​អាច​ពិសោធន៍​នឹងកម្លាំង និង​ការ​កម្សាន្ត​ចិត្ត​មក​ពី​ព្រះ ទោះ​ជីវិត​យើង​ស្ថិត​ក្នុង​សភាព​បែប​ណា​ក៏​ដោយ។—Xochitl Dixon